ក្រុមហ៊ុន
បេក្ខជនដែលអ្នកត្រូវការមាននៅទីនេះ
-
បេក្ខជនដែលបានជ្រើសរើសដោយក្រុមហ៊ុនដែលចូលរួម សម្រាប់កម្មវិធីបណ្ដុះបណ្ដាលមុននឹងដាក់ទៅកន្លែងការងារ
-
រៀបចំផ្ដល់ការងារសម្រាប់បេក្ខជនអោយសមស្របត្រូវតាមជំនាញវិជ្ជាជីវៈរបស់ពួកគេ
ជំនាញវិជ្ជាជីវៈ
-
សញ្ញាបត្រក្នុងការរចនាម៉ូដ និងការគ្រប់គ្រងផលិតកម្ម
-
សញ្ញាបត្រផ្សព្វផ្សាយការលក់សម្លៀកបំពាក់
-
សញ្ញាបត្រវិស្វកម្មវាយនភ័ណ្ឌ គុណភាព និងផលិតកម្ម
លក្ខណៈសម្បត្ដិដែលអាចចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលមុននឹងដាក់ទៅកន្លែងការងារ
ក្រុមហ៊ុន
-
ក្រុមហ៊ុនដែលចូលរួមត្រូវចុះឈ្មោះជាសមាជិករបស់ GMAC
រូមមានពីរចំណុច
ស្ថាប័នក្រុមហ៊ុន
អ្វីដែលអ្នកអាចធ្វើ
-
ជ្រើសរើស និងបណ្ដុះបណ្ដាលបេក្ខជនដែលមានសមត្ថភាព និងទេពកោសល្យសម្រាប់ក្រុមហ៊ុនរបស់អ្នក
-
រៀបចំបេក្ខជនអោយដឹកនាំ និងបំពេញការងារប្រកបដោយវិជ្ជាជីវៈ ដោយផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់ពួកគេ
-
ផ្ដល់ជូននូវឱកាសការងារ
លក្ខណៈសម្បត្ដិរបស់ក្រុមហ៊ុនដែលអាចចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលមុននឹងដាក់ទៅកន្លែងការងារ(Train & Place) នេះបាន
-
ក្រុមហ៊ុនដែលចូលរួមត្រូវចុះឈ្មោះជាសមាជិករបស់ GMAC
គ្រោងដំណើរការនៃកម្មវិធី
-
CGTI និងពន្យល់ប្រាប់បេក្ខជនពីការងារនៅក្នុងវិស័យឧស្សាហកម្ម ក្រុមហ៊ុនដែលត្រូវធ្វើការជាមួយ កម្មវិធីបណ្ដុះបណ្ដាលមុននឹងដាក់ទៅកន្លែងការងារ កម្មវិធីសិក្សាជំនាញ និងការៀបចំបញ្ជូនបេក្ខជនទៅក្រុមហ៊ុនដើម្បីធ្វើការសម្ភាសន៍។
-
ក្រុមហ៊ុននិងធ្វើការសម្ភាសន៍ជាមួយបេក្ខជន ហើយប្រសិនបើបេក្ខជនមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ ក្រុមហ៊ុននិងធ្វើកិច្ចសន្យាការងាររយៈពេល ១២ខែជាមួយសិស្សនិស្សិត
-
ក្រុមហ៊ុននិងផ្ដល់ប្រាក់ខែជាអប្បបរមា ២៥០ ដុល្លាក្នុងមួយខែ សម្រាប់រយៈពេល១ឆ្នាំ ដែលជាការបំពេញម៉ោងការងារបស់ក្រុមហ៊ុន
-
បេក្ខជនត្រូវចុះឈ្មោះសិក្សាជាមួយវិទ្យាស្ថាន CGTI សម្រាប់កម្មវិធីសញ្ញាបត្រណាមួយ និងត្រូវសិក្សាពេញម៉ោង
-
បេក្ខជននិងត្រូវតម្រូវអោយចូលរួមក្នុងកម្មវិធីតាមដាន និងអប់រំជាមួយ CGTI រយះពេល ១ខែម្ដង ម្ដង ១ថ្ងៃ សម្រាប់រយៈពេល ១២ខែ នៅក្នុងអំឡុងពេលដែលពួកគាត់កំពុងបំពេញការងារក្នុងក្រុមហ៊ុនដែលជាសមាជិករបស់យើង
-
បេក្ខជននិងទទួលបានសញ្ញាបត្ររបស់ខ្លួនក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល ៣ ខែ និងកិច្ចសន្យាបម្រើការងាររយៈពេល១ឆ្នាំ
សម្រាប់ស្ថាប័នក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍លើកម្មវិធីនេះ សូមបំពេញទម្រង់ស្នើសុំសម្រាប់ក្រុមហ៊ុនទៅលើកម្មវិធីបណ្ដុះបណ្ដាលមុននឹងដាក់ទៅកន្លែងការងារ(Train & Place) របស់ CGTI រួចផ្ញើមកកាន់ enquire@cgti-cambodia.org
សំនួរដែលតែងតែចោទសួរ
1. តើកម្មវិធីនេះដំណើរការដូចម្ដេច?
ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ ត្រូវចុះឈ្មោះក្នុងកម្មវិធីបណ្ដុះបណ្ដាលមុននឹងដាក់ទៅកន្លែងការងារ (Train & Place) ដោយបំពេញបែបបទក្នុងទម្រង់ស្នើសុំ (Application Form) អំពីកម្មវិធីនេះ រួចផ្ញើមកកាន់អាស័យដ្ឋាន enquire@cgti-cambodia.org
CGTI នឹងធ្វើការជ្រើសរើសបេក្ខជនដែលមានចំណាប់អារម្មណ៌ ដែលមានចំណេះដឹងភាសាអង់គ្លេស រួមនឹងបទពិសោធន៍ការសិក្សារយៈពេល១០ឆ្នាំ
CGTI នឹងរៀបចំធ្វើបទសម្ភាសន៍រវាងបេក្ខជនដែលមានសមត្ថភាពហើយនិងក្រុមហ៊ុន មុននិងវគ្គបណ្ដុះបណ្ដាលត្រូវបានបញ្ចប់
នៅពេលក្រុមហ៊ុនដែលចូលរួមបានជ្រើសរើសបេក្ខជនដែលខ្លួនត្រូវការ ក្រុមហ៊ុននិងជូននូវលិខិតកិច្ចសន្យាបម្រើការងារទៅដល់បេក្ខជនដែលមានរយៈពេល១ឆ្នាំ ដែលការងារនិងចាប់ផ្ដើមនៅពេលដែលបេក្ខជនបានបញ្ចប់វគ្គសិក្សារបស់ខ្លួន។
2.តើអ្វីជាលក្ខខណ្ឌសម្រាប់ក្រុមហ៊ុនក្នុងការចូលរួមជាមួយកម្មវិធីនេះ?
ក្រុមហ៊ុនដែលចូលរួមត្រូវតែជាសមាជិករបស់ GMAC
3. , តើនឹងមានអ្វីកើតឡើងប្រសិនបើបេក្ខជនបោះបង់ការសិក្សា មុនពេលបញ្ចប់វគ្គបណ្ដុះបណ្ដាល ឬបោះបង់កិច្ចសិន្យាបម្រើការងារជាមួយក្រុមហ៊ុន។
ប្រសិនបើបេក្ខជនដែលបានជ្រើសរើស ធ្វើការបោះបង់ការងារនោះ រាល់ថ្លៃសិក្សាដែលបង់មក CGTI ត្រូវបង្វែរជូនវិញ ឬរកបេក្ខជនថ្មីដាក់ជំនួស
4. តើអាចជ្រើសរើសបេក្ខជនថ្មីមកជំនួសបេក្ខជនដែលបោះបង់ការងារដែរទេ?
ប្រាកដណាស់ យើងមានបេក្ខជនបំរុងសម្រាប់ធ្វើការផ្លាស់ប្ដូរបាន។
5. តើអ្វីទៅជាកាតព្វកិច្ចរបស់ក្រុមហ៊ុនដែលមានក្នុងកិច្ចសន្យាជាមួយបេក្ខជន?
ក្រុមហ៊ុនដែលចូលរួមត្រួវចេញនូវលិខិតកិច្ចសន្យាបម្រើការងារសម្រាប់រយៈពេល ១២ខែជូនដល់បេក្ខជន មុនពេលវគ្គបណ្ដុះបណ្ដាលចាប់ផ្ដើមឡើង និងបង់ប្រាក់ ២៥០ដុល្លាក្នុងមួយខែៗ ទៅដល់បេក្ខជន ដរាបណាបេក្ខជននៅបន្ដបំពេញតាមលក្ខខណ្ឌការងារដែលមានចែងក្នុងកិច្ចសន្យា។ ក្រុមហ៊ុនមានសិទ្ធិក្នុងការសម្រេចចិត្ដបន្ដ ឬមិនបន្ដកិច្ចសន្យាការងារនាពេលអនាគត ជាមួយបេក្ខជន។
6. តើនឹងមានអ្វីកើតឡើងប្រសិនបើបេក្ខជនមិនមានភាពសាកសមទៅនិងការងារដែលជ្រើសរើស?
ប្រសិនបើមានបញ្ហានេះកើតឡើង សូមទាក់ទងមកកាន់លោក Andrew Tey, នាយកវិទ្យាស្ថាន CGTI តាមអាស័យដ្ឋាន andrewtey@cgti-cambodia.org. ខាងយើងខ្ញុំធ្វើការវាយតម្លៃ ហើយនិងផ្ដល់ដំណោះស្រាយល្អបំផុតជូនលោកអ្នក។
ទំនាក់ទំនងមកយើងខ្ញុំ
តាមរយៈលេខទូរស័ព្ទ ឬសារអេឡិចត្រូនិច(Email)
+855 23 622 7777
+855 88 969 6688 ( Andrew Tey)
+855 97 824 7766 ( រដ្ឋា )
+855 70 648 666 ( ទូទៅ )
ប្រសិនបើអ្នកមានចម្ងល់ទាក់ទងទៅនឹងការជ្រើសរើសជំនាញអោយសាកសមទៅនឹងចំណេះដឹងតាមចំណូលចិត្ដរបស់ខ្លួន សូមទំនាក់ទំនងប្រឹក្សាយោបល់ជាមួយខាងយើងខ្ញុំតាមរយៈ៖
អាសយដ្ឋាន:
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា