យើងមានផ្ដល់ជូន

ជាមួយនិងវគ្គសិក្សាជាច្រើនប្រភេទដែលមានភាពងាយស្រួលក្នុងការជ្រើសរើស

សញ្ញាបត្រ

វគ្គសិក្សារយៈពេលខ្លី

ជាមួយនិងកម្មវិធីដ៏ទូលំទូលាយ និងផ្ដល់ជូននូវចំណេះដឹងនិងបទពិសោធន៍ដ៏ពេញលេញទៅដល់សិស្សនិស្សិត                    

សម្រាប់អ្នកមានបទពិសោធន៍ការងារនៅក្នុងជំនាញជាក់លាក់ណាមួយជំនួយដល់ការអភិវឌ្ឍន៍សមត្ថភាពក្នុងការងារបន្ថែម អោយកាន់តែយល់ច្បាស់និងលម្អិត និងកាលវិភាគដែលអាចបត់បែនបាន

សញ្ញាបត្រ

 

សញ្ញាបត្រការរចនាម៉ូដ និងការគ្រប់គ្រងផលិតកម្ម

ដើម្បីទទួលបាននូវចំណេះដឹងស៊ីជំរៅអំពី​ សាច់ក្រណាត់ គុណភាព ការកំណត់ទំហំ ការព្រាងគំរូម៉ូដ និងរបៀបដេរភ្ជាប់ ដើម្បីអាចធ្វើ​ឱ្យគំរូម៉ូដក្លាយជាសម្លៀកបំពាក់ពិតប្រាកដសម្រាប់ទីផ្សារ ។

សញ្ញាបត្រក្នុងការផ្សព្វផ្សាយការលក់សម្លៀកបំពាក់  

ដើម្បីទទួលបានចំណេះដឹងស៊ីជំរៅជុំវិញ ការគ្រប់គ្រងក្រណាត់​ការរចនាម៉ូដ ការអភិវឌ្ឍន៍ផលិតកម្ម ការផលិតសម្លៀកបំពាក់ និងការផលិតគុណភាព។
 

សញ្ញាបត្រក្នុងវិស្វកម្មវាយនភ័ណ្ឌ​ គុណភាព និងផលិតកម្ម

ដើម្បីសិក្សាស៊ីជំរៅអំពីការរៀបចំផែនការផលិតកម្ម ទីតាំងផលិតកម្ម ការរៀបចំកន្លែងការងារ ពេលវេលាស្ដង់ដារ និងការគិតលើការគណនាប្រាក់ឈ្នួល ដើម្បីពិនិត្យលើគុណភាពការងារ និងគុណភាពផលិតផល។

វិញ្ញាបនបត្រជាន់ខ្ពស់សម្រាប់វិស្វកម្មឧស្សាហកម្ម

វគ្គសិក្សានេះបានផ្តោតទៅលើ ការសិក្សាពេលវេលា នាទីស្តង់ដារដើម្បីគណនាថ្លៃដើម ឧបករណ៍ lean tools ការធ្វើផែនការផលិតកម្ម ការរៀបចំសង្វាក់ផលិតកម្ម ការសិក្សារពីចលនា និងការគណនាប្រាក់ឈ្នួលដើម្បីត្រួតពិនិត្យបរិមាណនិងគុណភាពនៃទំនិញដែលបាន  ផលិត។

វគ្គសិក្សារយៈពេលខ្លី

 

ការរចនាម៉ូដសម្លៀកបំពាក់

ការរចនាម៉ូដផលិតផល មិនមែនគ្រាន់តែជាការបង្កើតគំរូថ្មីៗសម្រាប់សម្លៀកបំពាក់តែមួយមុខនោះទេ តែវាត្រូវតែធ្វើទៅតាមតម្រូវការរបស់អតិថិជនផងដែរ។

ជំហាននៃការផលិតសម្លៀកបំពាក់

វគ្គសិក្សានេះផ្ដោតសំខាន់លើចំណេះដឹងមូលដ្ឋាន និងទិចនិកក្នុងការដេរភ្ជាប់សម្លៀកបំពាក់តាមប្រភេទម៉ាស៊ីនដេរនីមួយៗ ដែលមានសារៈសំខាន់សម្រាប់អ្នកដែលចង់ធ្វើការក្នុងឧស្សាហកម្មកាត់ដេរ។

ការព្រាងទម្រង់ម៉ូដ និងការវាយតម្លៃ

វគ្គសិក្សានេះ និងផ្តល់នូវចំណេះដឹងវិជ្ជាជីវៈ ជំនាញទិចនិក និងគំនិតផ្សេងៗក្នុងការព្រាងពុម្ព ហើយនិងការកំណត់ពុម្ព ដោយប្រើប្រព័ន្ធ CAD និងប្រព័ន្ធវាស់កម្រិតពុម្ព ដែលត្រូវការប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ។

វគ្គសិក្សាភាពជាអ្នកដឹកនាំ

វគ្គសិក្សានេះបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលដល់អ្នកចូលរូមនូវភាពជាអ្នកដឹកនាំ ដែលមានសារៈសំខាន់ក្នុងការគ្រប់គ្រងភារៈកិច្ចនិងកិច្ចការរបស់ខ្លួនក្នុងនាមជាថ្នាក់ដឹកនាំមួយរួមក្នុងស្ថាប័នការងាររបស់ខ្លួន។ កំហុសឆ្គងអាចកើតឡើងគ្រប់ពេល ដោយសារតែការគ្រប់គ្រងមិនបានល្អរបស់ថ្នាក់គ្រប់គ្រងទៅលើបុគ្គលិកក្រោមការគ្រប់គ្រងរបស់ខ្លួន។

ការរចនាម៉ូដសម្លៀកបំពាក់តាមបែបឌីជីថល

ធ្វើការកំណត់បង្ហាញអំពីអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ CAD និងវិធីសាស្ត្រងាយស្រួលដ៏ទៃទៀត ដែលជួយសម្រួលលោកអ្នកក្នុងការរចនា និងបង្កើតម៉ូដសម្លៀកបំពាក់។

អំពីរបៀបព្រាងគំរូម៉ូដ និងការដេរភ្ជាប់សាច់ក្រណាត់ចាក់ផ្នែកខាងក្រោម

រៀនពីមូលដ្ឋានគ្រឹះនៃការព្រាងគំរូម៉ូដ និងការបង្កើតសំលៀកបំពាក់ ពីសាច់ក្រណាត់ចាក់ផ្នែកខាងក្រោម ក្នុងកំរិតខ្ពស់។

អំពីរបៀបព្រាងគំរូម៉ូដ និងការដេរភ្ជាប់សាច់ក្រណាត់ចាក់ផ្នែកខាងលើ

យល់ដឹងអំពីទិចនិកក្នុងការពន្លាសាច់ក្រណាត់  ការកាត់ ការដេរ ហើយនិងរបៀបដេរភ្ជាប់សាច់ក្រណាត់ចាក់ផ្នែកខាងលើ។

អំពីរបៀបព្រាងគំរូម៉ូដ និងការដេរសាច់ក្រណាត់ត្បាញផ្នែកខាងក្រោម

សិក្សាអំពីការវាស់វែងខ្នាត តាមរយៈរូបម៉ារ៉ាកាំង ដើម្បីយល់ដឹងពីទំនាក់ទំនងគ្នារវាងម៉ូដ ខ្នាតនិងទំហំតាមភាពជាក់ស្ដែង ដើម្បីអាចធ្វើការបង្កើតគំរូម៉ូដសម្រាប់ការដេរបង្កើតជាសំពត និងខោ។

អំពីរបៀបព្រាងគំរូម៉ូដ និងការដេរសាច់ក្រណាត់ត្បាញផ្នែកខាងលើ

វគ្គសិក្សានេះនិងផ្តល់ដល់អ្នកចូលរួមនូវមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍គំរូម៉ូដ ហើយនិងការដេរបង្កើតឡើងនូវសម្លៀកបំពាក់ ពីសាច់ក្រណាត់ត្បាញផ្នែកខាងលើក្នុងកំរិតខ្ពស់។

អំពីរបៀបជ្រើសរើសផលិតផលម៉ូដសម្លៀកបំពាក់

ដើម្បីទទួលបានចំណេះដឹងចាំបាច់ក្នុងការបំពេញតាមតម្រូវការ របស់អតិថិជន និងដើម្បីរក្សាបាននូវទំនាក់ទំនងជាស្ថេរភាពរបស់អតិថិជន ទៅនិងកេរ្ដ៍ឈ្មោះរបស់សំលៀកបំពាក់។

អំពីការវាយតម្លៃលើខ្នាត ទំហំ ហើយនិងការកែតម្រូវពុម្ព

យល់ដឹងពីសារៈសំខាន់នៃការវិវត្ដន៍នូវខ្នាតនិងទំហំរបស់សម្លៀកបំពាក់ ដែលទាក់ទងទៅនិងដំណើរការបង្កើតនូវទម្រង់ព្រាងចុងក្រោយ មុននិងយកទម្រង់ព្រាងនោះទៅដេរបង្កើតឡើងជាសំលៀកបំពាក់។

ការបង្កើតសម្លៀកបំពាក់

ចង់បានការអភិវឌ្ឍន៍ច្នៃម៉ូដផលិតផលដែលអាចយកទៅប្រើប្រាស់បាននៅក្នុងផលិតកម្ម និងដែលមានភាពស៊ីគ្នាក្នុងការយកទៅជាមួយនិងទម្រង់ម៉ូដដ៏ទៃទៀតដែរឬទេ?

ផ្ដល់នូវភាពទូលំទូលាយ នៅក្នុងវាយនភ័ណ្ឌ និងឧស្សាហកម្មច្នៃម៉ូដ

អំពីទិដ្ឋភាពទូទៅនៃវិស័យឧស្សាហកម្មកាត់ដេរនិងសម្លៀកបំពាក់នៅលើពិភពលោក ភាពខុសប្លែកគ្នាក្នុងការធ្វើជំនួញពាណិជ្ជកម្ម និងវប្បធម៌នៃប្រទេសផ្សេងៗគ្នា ហើយនិងរបៀបធ្វើអាជីវៈកម្មនៅក្នុងបរិយាកាសជាលក្ខណៈអន្ដរជាតិអោយទទួលបានជោគជ័យ។

សិក្សាពីរបៀបប្រើប្រាស់ធនធានពីខាងក្រៅ

រៀនអំពីរបៀបបង្កើតនិងអនុវត្តយុទ្ធសាស្ត្រក្នុងការជ្រើសរើសធនធានពីប្រភពខាងក្រៅអោយមានប្រសិទ្ធភាព។

ការណែនាំអំពីសាច់ក្រណាត់

តើអ្នកដឹងពីមូលដ្ឋានគ្រឹះនៃការដេរត្បាញនិងការចាក់សាច់ក្រណាត់ដែររឺទេ? ហើយតើអ្នកអាចធ្វើការសម្គាល់ប្រភេទសាច់ក្រណាត់ដោយគ្រាន់តែឃើញនិងភ្នែកបានដែររឺទេ? ហើយតើអ្វីជាដំណើរការផលិតកម្ម និងការអភិវឌ្ឍន៍នៅក្នុងឧស្សាហកម្ម?

អំពីទ្រឹស្ដី Lean Thinking វិធីសាស្ត្របង្កើនផលិតភាព

ដើម្បីកាត់បន្ថយពេលវេលាចំណាយក្នុងប្រតិបត្តិការនិងដើម្បីបង្កើនផលិតភាព ក៏ដូចជាបង្កើនប្រាក់ចំណេញតាមរយៈការអនុវត្ដន៍តាមទ្រឹស្ដី Lean Thinking។

អំពីអត្ថប្រយោជន៍របស់ទ្រឹស្តី Lean ក្នុងការគ្រប់គ្រងលើលំហូរនៃដំណើរការ

សិក្សាលើការវាយតម្លៃស្ថានភាពលំហូរនៃដំណើរការផលិតកម្មសម្លៀកបំពាក់ពីគ្រប់លំដាប់ថ្នាក់ក្នុងរោងចក្រ។

ការអភិវឌ្ឍន៍ពុម្ព និងផែនការកាត់ក្រណាត់

រៀនអំពីចំណេះដឹង និងជំនាញលើបច្ចេកទេសនិងគំនិតផ្សេងៗគ្នា ក្នុងការធ្វើផែនការសម្រាប់ការកាត់ក្រណាត់ និងការបង្កើតពុម្ព

ការគណនាតម្លៃសម្រាប់វត្ថុធាតុដើម និងសម្លៀកបំពាក់

សិក្សាពីបច្ចេកទេសនិងគំនិតនៅក្នុងការគណនាផ្ដល់តម្លៃសម្រាប់សម្ភារៈនិងសម្លៀកបំពាក់ ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយលើពិភពលោក។

សិក្សាអំពីការរួមសហប្រតិបត្ដិការបញ្ជាទិញ និងរបៀបត្រួតពិនិត្យទំនិញ

ដើម្បីទទួលបានចំណេះដឹងទាក់ទងនិងការប្រព្រឹត្ដិនូវដំណើរការ និងភាពទាក់ទងគ្នានូវដំណើរការនីមួយៗ នៃវគ្គផលិតកម្ម ចាប់ពីពេលរចនាម៉ូដ រហូតដល់ការដាក់លក់។

ការធ្វើគំរូព្រាងសម្រាប់ដំណើរការផលិតកម្ម

យល់ដឹងពីគំរូព្រាងសម្រាប់ដំណើរការផលិតកម្ម និង ផ្ដល់នូវការពន្យល់ជាមូលដ្ឋាន។

ការធានាគុណភាពក្នុងវិស័យឧស្សាហកម្មម៉ូដសម្លៀកបំពាក់ និងសាច់ក្រណាត់

រួមមានគោលការណ៍ក្នុងការគ្រប់គ្រងគុណភាព ដើម្បីយល់ដឹងពីការត្រួតពិនិត្យនិងពន្យល់ពីភាពខុសគ្នា នៃការធ្វើរបាយការណ៍ត្រួតពិនិត្យគុណភាព និង តើគោលការណ៍នៃការពិនិត្យគុណភាពប៉ះពាល់ដល់ដំណើរការនៃការអនុវត្ដន៍នៅក្នុងក្រុមហ៊ុនយ៉ាងដូចម្តេច។

យល់ដឹងពីទំនួលខុសត្រូវសង្គម

ដើម្បីធានាថាអ្នកបំពេញតាមក្រឹតក្រមបទបញ្ញត្ដិ និងគោលការណ៍នៃការអនុវត្ដន៍ក្នុងការត្រួតពិនិត្យ ដើម្បីរក្សាបានការប្រកួតប្រជែង។ ហើយនិងកាត់បន្ថយកំហុសឆ្គងដែលកើតមានក្នុងត្រួតពិនិត្យ និងដើម្បីកាត់បន្ថយហានិភ័យនៅក្នុងរោងចក្រ។

ការចំណាយគិតជាពេលវេលា តាមរបៀបស្ដង់ដារ

ពេលវេលាអនុញ្ញាតបែបស្ដង់ដារ (Standard Allowed Minute) គឺជាវិធីសាស្ត្រមួយដែលគេប្រើប្រាស់ជាទូទៅ ដើម្បីគណនារកពីប្រសិទ្ធភាព ផលិតភាព និងការចំណាយរបស់រោងចក្រ។  សិក្សាស្វែងយល់ពីរបៀបប្រើប្រាស់វា។

សិក្សាអំពីការធ្វើតេស្ដសុវត្ថិភាពលើផលិតផលសម្លៀកបំពាក់ នឹងសាច់ក្រណាត់

វគ្គសិក្សានេះផ្តល់ជូននូវចំណេះដឹងទាក់ទងនិងសុវត្ថិភាពផលិតផល និងការធ្វើតេស្តគុណភាពទៅលើវត្ថុធាតុដើមរបស់សាច់ក្រណាត់ និងសម្លៀកបំពាក់ដែលបានផលិតចេញមក។

ការសិក្សាការងារ ទី១

ការយល់ដឹងពីចំណេះដឹងគ្រឹះនៃវិស្វកម្មឧស្សាហកម្មគឺជាតម្រូវការដំបូងគេ សម្រាប់រាល់ការកែសម្រួលអោយប្រសើរឡើងណាមួយអាចធ្វើទៅបាន  អ្នកមិនអាចធ្វើការកែប្រែអ្វី ដែលអ្នកមិនអាចវាយតម្លៃបាននោះទេ។

ការសិក្សាការងារ ទី២

យល់ដឹងអំពីការវាយតម្លៃ និងវិភាគលើប្រសិទ្ធភាពរបស់ផលិតកម្ម និងវិធីសាស្ត្រដែលអ្នកអាចប្រើប្រាស់ដើម្បីបង្កើនសមិទ្ធិផលរបស់ផលិតកម្ម។

វគ្គសិក្សាជំនាញក្នុងកន្លែងការងារ

វគ្គសិក្សានេះត្រូវបានបង្កើតឡើងដើម្បីជួយអ្នកឱ្យក្លាយជាអ្នកទំនាក់ទំនងដ៏ប៉ិនប្រសប់ និងជាបុគ្គលដែលមានការជំរុញលើទឹកចិត្ដខ្លួនឯង និងជាអ្នកដែលអាចធ្វើការប្រាស្រ័យទាក់ទងនិងសម្របខ្លួនបានល្អជាមួយអ្នកដទៃ និងដែលអាចបង្កើនភាពជោគជ័យនៅក្នុងការងាររបស់ខ្លួនបាន។

Please reload

ជ្រើសរើសជម្រើសរបស់អ្នក

សញ្ញាបត្រ

វគ្គសិក្សារយៈពេលខ្លី

​កម្មវិធីបណ្ដុះបណ្ដាលមុននឹងដាក់ទៅកន្លែងការងារ

ទំនាក់ទំនងមកយើងខ្ញុំ

តាមរយៈលេខទូរស័ព្ទ ឬសារអេឡិចត្រូនិច(Email)

enquire@cgti-cambodia.org

andrewtey@cgti-cambodia.org

rorthamonh@cgti-cambodia.org

+855 23 622 7777

+855 88 969 6688 ( Andrew Tey)

+855 97 824 7766 ( រដ្ឋា )

+855 70 648 666   ( ទូទៅ )

អាស័យដ្ឋានៈ  

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ប្រសិនបើអ្នកមានចម្ងល់ទាក់ទងនឹងការជ្រើសរើសជំនាញឱ្យសាកសមនឹងចំណេះដឹងតា​មចំណូលចិត្ដរបស់ខ្លួនសូមទំនាក់ទំនងប្រឹក្សាយោបល់ជាមួយខាងយើងខ្ញុំតាមរយៈ៖
ប្រសិនបើលោកអ្នកកំពុងស្វែងរកការងារក្នុងវិស័យកាត់ដេរម៉ូដសម្លៀកបំពាក់ សូមទំនាក់ទំនងមកយើងខ្ញុំនៅទីនេះ
This site was designed with the
.com
website builder. Create your website today.
Start Now