សិស្សនិស្សិត
អាជីពសម្រាប់អនាគតរបស់អ្នកមាននៅទីនេះ
រួមមានពីរចំណុច
-
វគ្គបណ្ដុះបណ្ដាលរយៈពេល ៣ខែ សម្រាប់ថ្នាក់សញ្ញាបត្រនៅ CGTI
-
កិច្ចសន្យាបម្រើការងាររយៈពេល ១២ខែ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលដែលបានជ្រើសរើស
ជំនាញវិជ្ជាជីវៈ
-
សញ្ញាបត្ររចនាម៉ូដសម្លៀកបំពាក់ នឹងគ្រប់គ្រងផលិតកម្ម
-
សញ្ញាបត្រផ្សព្វផ្សាយការលក់សម្លៀកបំពាក់
-
សញ្ញាបត្រវិស្វកម្មវាយនភ័ណ្ឌ គុណភាព នឹងផលិតកម្ម
លក្ខណៈសម្បត្ដិដែលអាចចូលសិក្សាវគ្គបណ្តុះបណ្តាលបាន
សិស្សនិស្សិត៖
-
ត្រូវបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ
-
មានសមត្ថភាពភាសាអង់គ្លេសអាចប្រើការបាន
បេក្ខជន
អ្វីដែលអ្នកគួរដឹង
-
បង្កើតជំនាញថ្មីៗដែលសាកសមទៅនឹងតម្រូវការដែលកើនឡើងនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ នឹងម៉ូដសម្លៀកបំពាក់នៅកម្ពុជា
-
បង្កើនចំណេះដឹងជំនាញវិជ្ជាជីវៈការងារតាមរយៈវគ្គបណ្ដុះបណ្ដាលដែលផ្ដល់ជូនដោយក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍
-
ឱកាសទទួលបានការងារនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ នឹងម៉ូដសម្លៀកបំពាក់នៅកម្ពុជា
អ្នកនឹងត្រូវបានពន្យល់ពី
-
ចំណេះដឹងអំពីវិស័យឧស្សាហកម្មកាត់ដេរ នឹងម៉ូដសម្លៀកបំពាក់
-
លក្ខខណ្ឌរបស់កម្មវីធី
-
ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍
គ្រោងដំណើរការនៃកម្មវិធី
-
CGTI នឹងពន្យល់ប្រាប់បេក្ខជនពីការងារនៅក្នុងវិស័យឧស្សាហកម្ម ក្រុមហ៊ុនដែលត្រូវធ្វើការជាមួយ កម្មវិធីបណ្ដុះបណ្ដាលមុននឹងដាក់ទៅកន្លែងការងារ កម្មវិធីសិក្សាជំនាញ នឹងការៀបចំបញ្ជូនបេក្ខជនទៅក្រុមហ៊ុនដើម្បីធ្វើការសម្ភាសន៍។
-
ក្រុមហ៊ុននឹងធ្វើការសម្ភាសន៍ជាមួយបេក្ខជន ហើយប្រសិនបើបេក្ខជនមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់នោះ ក្រុមហ៊ុននឹងធ្វើកិច្ចសន្យាការងាររយៈពេល ១២ខែជាមួយសិស្សនិស្សិត។
-
ក្រុមហ៊ុននឹងផ្ដល់ប្រាក់ខែជាអប្បបរមា ២៥០ ដុល្លារក្នុងមួយខែ សម្រាប់រយៈពេល១ឆ្នាំ ដែលនឹងធ្វើឡើងដោយយោងតាមពេលវេលាបំពេញការងារជាក់ស្ដែងរបស់ក្រុមហ៊ុន។
-
បេក្ខជនត្រូវចុះឈ្មោះសិក្សាជាមួយវិទ្យាស្ថាន CGTI សម្រាប់កម្មវិធីសញ្ញាបត្រណាមួយ នឹងត្រូវសិក្សាពេញម៉ោង
-
បេក្ខជននឹងទទួលបានសញ្ញាបត្ររបស់ខ្លួនក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល ៣ ខែ នឹងកិច្ចសន្យាបម្រើការងាររយៈពេល ១ឆ្នាំ
ក្នុងអំឡុងពេលសិក្សាវគ្គបណ្ដុះបណ្ដាល
-
បេក្ខជនត្រូវមានវត្ដមានក្នុងវគ្គបណ្ដុះបណ្ដាលជាអប្បបរមា ៧៥%នឹងត្រូវជាប់រាល់ការវាយតម្លៃសមត្ថភាពនីមួយៗស្ដីពីចំណេះដឹងតាមជំនាញដែលខ្លួនជ្រើសរើស
-
សម្រាប់បេក្ខជនដែលប្រឈមមុខខ្ពស់ក្នុងការធ្លាក់ការវាយតម្លៃនេះ នឹងត្រូវអោយដំណឹងទុកជាមុន ហើយនឹងទទួលបានការប្រឹក្សាយោបល់បន្ថែមដោយបុគ្គលិករបស់ CGTI
ក្នុងអំឡុងពេលកិច្ចសន្យាការងារ
-
បេក្ខជននឹងទទួលបានប្រាក់ឈ្នួលចំនួន ២៥០ដុល្លារ ជារៀងរាល់ខែ ក្នុងរយៈពេល១ឆ្នាំ ករណីដែលបានអនុវត្ដន៍តាមលក្ខខណ្ឌម៉ោងបំពេញការងាររបស់ក្រុមហ៊ុន
-
បេក្ខជននឹងត្រូវតម្រូវអោយត្រឡប់ទៅចូលរួមក្នុងកម្មវិធីតាមដាននឹងអប់រំនៅ CGTI ដែលមានរយៈពេល១ថ្ងៃពេញ ជារៀងរាល់ខែ សម្រាប់រយៈពេល១ឆ្នាំ
សំនួរដែលតែងតែចោទសួរ
1. តើកម្មវិធីនេះឈ្មោះអ្វី?
-
កម្មវិធីបណ្ដុះបណ្ដាលមុននឹងដាក់ទៅកន្លែងការងារ
-
ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល ៣ខែ ជាមួយ CGTI នឹងកិច្ចសន្យាបម្រើការងាររយៈពេល១ឆ្នាំ បេក្ខជននឹងទទួលបានសញ្ញាបត្រទៅតាមមុខជំនាញដែលខ្លួនបានជ្រើសរើស
2. តើកម្មវិធីនេះសាកសមទៅនឹងវិស័យកាត់ដេរ នឹងសម្លៀកបំពាក់នៅកម្ពុជាដែររឺទេ?
សញ្ញាបត្ររបស់ CGTI គឺជាជំនាញវិជ្ជាជីវៈដំបូងគេសម្រាប់វិស័យកាត់ដេរ នឹងម៉ូដសម្លៀកបំពាក់នៅកម្ពុជា។ កម្មវិធីសិក្សាទាំងមូលត្រូវបានបង្កើតឡើងជាមួយនឹងកម្មវត្ថុមួយចំនួនដូចជា៖
-
ដើម្បីបង្កើនចំណេះដឹងជំនាញវិជ្ជាជីវៈដែលមាននៅក្នុងវិស័យកាត់ដេរ នឹងសម្លៀកបំពាក់នាពេលបច្ចុប្បន្នអោយកាន់តែប្រសើរ
-
ដាក់បញ្ជូលនូវជំនាញវិជ្ជាជីវៈ នឹងទេពកោសល្យថ្មីៗសម្រាប់បម្រើក្នុងវិស័យកាត់ដេរ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលមុននឹងដាក់ទៅកន្លែងការងារ(Train & Place) របស់ CGTI
-
បង្កើនផលិតភាព
-
កាត់បន្ថយអត្រាអត់ការងារធ្វើនៅប្រទេសកម្ពុជា
-
ដើម្បីទទួលបាននូវប្រាក់ចំណូលផ្ទាល់ខ្លួនមួយក្នុងកម្រិតខ្ពស់ដល់ប្រជាជនកម្ពុជា នឹងដើម្បីចូលរួមបង្កើនសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសកម្ពុជា
-
បង្កើនចំនួនផលិតភាពផលិតកម្ម ដូចជា ការអភិវឌ្ឍផលិតកម្ម ទីផ្សារ គំរូផលិតផល ប្រភព ការធ្វើពុម្ព ការសារេពុម្ព នឹងការអភិវឌ្ឍពុម្ពនៅកម្ពុជា ។ នាពេលបច្ចុប្បន្ននេះគឺរោងចក្រជាង ៩៥% គឺស៊ីឈ្នួលដេរ (កាត់ ដេរ នឹងកាត់ព្រុយ) ប៉ុណ្ណោះ ។
3. តើនេះជាកម្មវីធី ក្រៅម៉ោង ឬ ពេញម៉ោង?
កម្មវិធីបណ្ដុះបណ្ដាលមុននឹងដាក់ទៅកន្លែងការងារ(Train & Place) នេះ គឺជាកម្មវិធី ពេញម៉ោង ដោយរួមមាន៖
-
សិក្សារយៈពេល ៣ខែជាមួយ CGTI រៀងរាល់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល
-
កិច្ចសន្យាបម្រើការងាររយៈពេល ១ឆ្នាំ ជាមួយក្រុមហ៊ុន ដោយយោងទៅតាមពេលវេលាបំពេញការងារដែលបានព្រមព្រៀង
4. តើអ្នកណាខ្លះគួរចូលរួមជាមួយកម្មវិធីបណ្ដុះបណ្ដាលមុននឹងដាក់ទៅកន្លែងការងារ (Train & Place) នេះ?
និស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ដែលមានចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បាន នឹងជាអ្នកដែលមានបំណងចង់ស្វែងរកអាជីពដើម្បីបំរើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់។
5. តើកម្មវិធីនេះមានអត្ថប្រយោជន៍អ្វីខ្លះ?
កម្មវិធីនេះផ្ដល់ជូន ឱកាស សម្រាប់អ្នកសិក្សាជាមួយនឹងប្រាក់ឧបត្ថម្ភខ្ពស់ រួមជាមួយនឹងឱកាសទទួលបានកិច្ចសន្យាបម្រើការងារនៅក្នុងវិស័យនេះ។
6. តើកម្មវិធីនេះផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់ខ្ញុំ? តើហេតុអ្វីបានជាខ្ញុំគួរសិក្សាជាមួយ CGTI?
ក្រោយបញ្ចប់ការសិក្សារយៈពេល ៣ ទៅ ៣ខែកន្លះ នឹងទទួលបានកិច្ចសន្យាការងាររយៈពេល ១ឆ្នាំ។ នៅក្នុងអំឡុងពេលកិច្ចសន្យាបម្រើការងារនេះ អ្នកនឹងអាចទទួលបានប្រាក់ខែចំនួន ២៥០ដុល្លាជារៀងរាល់ខែ សម្រាប់រយៈពេល ១ឆ្នាំ។ សក្តានុពលនៃការងារនាពេលអនាគត ជាមួយនឹងប្រាក់ចំណូលដ៏គួរឲ្យចាប់អារម្មណ៍ ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់វិទ្យាស្ថាន CGTI របស់យើង ។
7. តើអ្វីទៅជាការរំពឹងនាពេលអនាគត នៃឱកាសការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ក្រោយពេលបានបញ្ចប់វគ្គសិក្សានេះ?
ដោយយោងតាមការស្ទង់មតិមួយបានបង្ហាញថា ឱកាសការងារក្នុងវិស័យកាត់ដេរនឹងម៉ូដសម្លៀកបំពាក់នាពេលអនាគត ក្នុងជំនាញនឹងវិជ្ជាជីវៈដូចជា ផ្នែកផលិតផលសម្លៀកបំពាក់ ផ្នែកគ្រប់គ្រងត្រួតពិតិន្យ នឹងធានាគុណភាព(QC & QA)របស់ផលិតផលនឹងផលិតកម្ម ផ្នែកទីផ្សារសម្រាប់ផលិតផលសម្លៀកបំពាក់ ផ្នែករចនាម៉ូដ ទម្រង់ Sample ល... នឹងមានតម្រូវការខ្ពស់ក្នុងវិស័យឧស្សាហកម្មកាត់ដេរ នឹងម៉ូដសម្លៀកបំពាក់។ រោងចក្រក្នុងស្រុកកំពុងស្វែងរកអ្នកដែលមានសមត្ថភាព នឹងជំនាញវិជ្ជាជីវៈច្បាស់លាស់សម្រាប់ចូលបំរើការក្នុងជួរដឹកនាំថ្នាក់កណ្ដាលរបស់ខ្លួន។
8. តើនៅទីនោះមានជំនាញអ្វីខ្លះ?
រាល់ថ្នាក់សញ្ញាបត្រនិមួយៗមាន ជំនាញ ឫមុខវិជ្ជាដូចជា៖
-
សញ្ញាបត្រការរចនាម៉ូដ នឹងការគ្រប់គ្រងផលិតកម្ម- ១៥ ជំនាញ ឬមុខវិជ្ជា
-
សញ្ញាបត្រផ្សព្វផ្សាយការលក់សម្លៀកបំពាក់ - ១៤ ជំនាញ ឬមុខវិជ្ជា
-
សញ្ញាបត្រវិស្វកម្មវាយនភ័ណ្ឌ គុណភាព នឹងផលិតកម្ម - ១៤ ជំនាញ ឬមុខវិជ្ជា
9. តើជំនាញហើយនឹងមុខវិជ្ជាទាំងនោះនឹងត្រូវបង្រៀនយ៉ាងដូម្ដេច?
មុខវិជ្ជាទាំងនេះនឹងត្រូវបង្ហាត់បង្រៀនតាមរយៈលោកគ្រូ អ្នកគ្រូដែលមានបទពិសោធន៍ រួមមានការធើ្វបទបង្ហាញ ការពិភាក្សា ការសិក្សាស៊ីជំរៅលើវិធីក្នុងការធ្វើការងារ ករណីសិក្សា ការធ្វើលំហាត់អនុវត្តន៍ជាក់ស្តែង ការដើរតួ-ការសម្តែង ការធ្វើសកម្មភាពជាក់ស្តែង ការចុះកម្មសិក្សាតាមរោងចក្រ Lab រួមនឹងកន្លែងផលិតកម្មផ្សេងៗ
10. តើអ្វីទៅជាពិន្ទុដែលអាចជាប់ជាអប្បបរមា?
បេក្ខជនត្រូវមានវត្ដមានក្នុងវគ្គសិក្សាជាអប្បបរមា ៧៥% សម្រាប់មុខវិជ្ជានីមួយៗ ដើម្បីអាចមានឈ្មោះទៅក្នុងការវាយតម្លៃតេស្ដសមត្ថភាពជាចុងក្រោយបាន។ សម្រាប់ពិន្ទុដែលជាប់ជាអប្បបរមានោះគឺ ៦០% នៃពិន្ទុសរុប។ បេក្ខជននឹងត្រូវបានវាយតម្លៃសមត្ថភាពតាមរយៈការបង្ហាញចំណេះដឹង នឹងជំនាញរបស់ខ្លួនក្នុងអំឡុងពេលធ្វើការវាយតម្លៃ។ ហើយការវាយតម្លៃសមត្ថភាពនោះ នឹងធ្វើឡើងក្រោយការបញ្ចប់មុខវិជ្ជាសិក្សានីមួយៗតាមរយៈការប្រលង ការធ្វើតេស្ដប្រលងលើឯកសារនឹងផ្ទាល់មាត់ ការអនុវត្ដន៍ជាក់ស្ដែង ការដើរតួនាទីសម្ដែងនឹងការធ្វើលំហាត់ស្រាវជ្រាវ នឹងកិច្ចការស្រាវជ្រាវដែលដាក់អោយ ល...។
11. តើខ្ញុំអាចធ្វើការផ្លាស់ប្ដូរមុខវិជ្ជាដែលកំពុងរៀនបានដែររឺទេ?
ទេ, អ្នកមិនអាចធ្វើការផ្លាស់ប្ដូរមុខវិជ្ជាដែលកំពុងរៀនបាននោះទេ។
12. តើនឹងមានអ្វីកើតឡើងប្រសិនបើខ្ញុំមិនអាចបំរើការងារតាមលក្ខខណ្ឌកិច្ចសន្យាដែលបានព្រមព្រៀង?
អ្នកនឹងមិនអាចទទួលសញ្ញាបត្រពីសាលានោះទេ។
13. តើនឹងមានអ្វីកើតឡើងនៅក្រោយពេលបញ្ចប់កិច្ចសន្យាបំរើការងារ?
ក្រោយបញ្ចប់កិច្ចសន្យាបំរើការងារ អ្នកនឹងមានឱកាសបានការចូលបំរើការងារជាអចិន្ត្រៃយ៍ជាមួយក្រុមហ៊ុនដែលចូលរួម។ ខាង CGTI នឹងបន្ដជួយសម្រួល នឹងជួយក្នុងការស្វែងរកការងារសម្រាប់បេក្ខជនតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន
14. តើជំនាញវិជ្ជាជីវៈទាំងនេះ អាចមានអត្ថប្រយោជន៍សម្រាប់អ្នកដែលកំពុងតែបំរើការនៅក្នុងវិស័យកាត់ដេរនឹងសម្លៀកបំពាក់ទាំងនោះ យ៉ាងដូចម្ដេច?
អ្នកសិក្សានឹងទទួលបានជំនាញ រួមនឹងចំណេះដឹងសំខាន់ៗ ដើម្បីបន្ដបង្កើនសមត្ថភាពរបស់ពួកគេនៅក្នុងវិស័យបំរើការងារបស់ខ្លួនអោយកាន់តែប្រសើរ។ សញ្ញាបត្ររបស់ CGTI គឺទទួលស្គាល់ដោយសហគ្រាសក្រុមហ៊ុនដែលអ្នកកំពុងតែធ្វើការ ក៏ដូចជាទទួលស្គាល់ជំនាញ នឹងបទពិសោធន៍នានារបស់អ្នក។
15. តើអ្វីទៅជាកាតព្វកិច្ចរបស់សិស្សនិស្សិតដែលបានព្រមព្រាងនៅក្នុង កម្មវិធីបណ្ដុះបណ្ដាលមុននឹងដាក់ទៅកន្លែងការងារ(Train & Place Program) ?
-
ត្រូវមានវត្ដមានក្នុងវគ្គសិក្សាក្នុងមុខវិជ្ជានីមួយៗជាអប្បបរមា ៧៥% ក្នុងរយៈពេល ៣ខែ
-
ត្រូវជាប់ ក្នុងការប្រលងវាយតម្លៃសមត្ថភាព នៅរាល់ក្រោយការបញ្ចប់មុខវិជ្ជានីមួយៗ
-
បេក្ខជនត្រូវបម្រើការងារនៅក្នុងក្រុមហ៊ុនដែលចូលរួមក្នុងរយៈពេល ១២ខែ
-
បេក្ខជននឹងត្រូវតម្រូវអោយចូលរួមនៅក្នុងកម្មវិធីតាមដាននឹងអប់រំដែលមានរយៈពេល១ថ្ងៃពេញ ជារៀងរាល់ខែ សម្រាប់រយៈពេល១ឆ្នាំ ក្រោយបញ្ចប់វគ្គសិក្សារយៈពេល ៣ខែនៅ CGTI នឹងនៅពេលដែលកំពុងជាប់កិច្ចសន្យាបម្រើការងារជាមួយក្រុមហ៊ុនដែលចូលរួម
-
បេក្ខជននឹងទទួលបានសញ្ញាបត្ររបស់ខ្លួនក្រោយបញ្ចាប់វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល ៣ ខែ នឹងក្រោយបញ្ចប់កិច្ចសន្យាបំរើការងាររយៈពេល ១ឆ្នាំ
16. តើនឹងមានអ្វីកើតឡើងនៅពេលដែលបេក្ខជនមិនអាចបំពេញតាមការតម្រូវ ដូចជា:
-
មិនអាចបញ្ចប់វគ្គសិក្សាដែលមានរយៈពេល ៣ខែបាន - នឹងមិនអាចទទួលបានសញ្ញាបត្ររបស់ CGTI ឡើយ
-
មិនអាចបញ្ចប់កិច្ចសន្យាបម្រើការងារដែលមានរយៈពេល ១ឆ្នាំបាន - បេក្ខជននឹងមិនអាចទទួលបានសញ្ញាបត្ររបស់ CGTI ឡើយ
ទំនាក់ទំនងមកយើងខ្ញុំ
តាមរយៈលេខទូរស័ព្ទ ឬសារអេឡិចត្រូនិច(Email)
+855 23 622 7777
+855 88 969 6688 ( Andrew Tey)
+855 97 824 7766 ( រដ្ឋា )
+855 70 648 666 ( ទូទៅ )
អាសយដ្ឋាន:
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា