អំពី CGTI
តើពួកយើងជានរណា?
ដោយឃើញថាតម្រូវការជាក់ស្ដែងខាងផ្នែកឧស្សាហកម្មកាត់ដេរមានការកើនឡើង ប៉ុន្ដែទន្ទឹមនិងនោះ កង្វះខាតជំនាញរបស់ក្រុមបច្ចេកទេស កម្មករនិយោជិក ឆ្លើយតបទៅនិងតម្រូវការការងារសព្វថ្ងៃនៅកម្ពុជានៅមានកម្រិត ទើបសមាគមន៍រោងចក្រកាត់ដេរកម្ពុជា (GMAC) ជាមួយក្រុមហ៊ុនដៃគូដើម្បីរួមគ្នាបង្កើតឡើងនូវវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) យើងផ្ដល់នូវការបណ្ដុះបណ្ដាលសមត្ថភាពប្រកបដោយបរិមាណនិងប្រសិទ្ធិភាព
ក្នុងការសហការជាមួយនិង TaFtc International Pte Ltd ដែលជាដៃគូអន្ដរជាតិជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផ្នែកវាយនភ័ណ្ឌ និងកាត់ដេរ (TaF .tc) ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៣, វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) បានចាប់ផ្ដើមដំណើរការ និងផ្ដល់នូវកម្មវិធីបណ្ដុះបណ្ដាលរយៈពេលវែង និងខ្លីទៅតាមតម្រូវការចំាបាច់របស់អ្នកសិក្សា និងទៅតាមតម្រូវការដែលកើតមាននៅក្នុងឧស្សាហកម្មម៉ូដសម្លៀកបំពាក់។
អំពីឧស្សាហកម្មកាត់ដេរ និងម៉ូដសម្លៀកបំពាក់នៅកម្ពុជា
ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់នៅកម្ពុជាចាប់ផ្ដើមមានសន្ទុះខ្លាំងនៅក្នុងឆ្នាំ១៩៩៤ រហូតមកដល់ពេលបច្ចុប្បន្ន និងមានអ្នកបំរើការងារប្រមាណ៦០០,០០០នាក់ ក្នុងចំណោមរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៥៤៩ ហើយនិងរោងចក្រផលិតស្បែកជើងចំនួន៥៧ ដែលបានចុះបញ្ជីជាមួយនិងសមាគមន៍រោងចក្រកាត់ដេរកម្ពុជា (GMAC)។
ទស្សនវិស័យរបស់យើង
ដើម្បីក្លាយជាវិទ្យាស្ថានឈានមុខគេផ្នែកវិស័យកាត់ដេរ និងម៉ូដសម្លៀកបំពាក់នៅកម្ពុជា។
បេសកម្មរបស់យើង
ផ្ដល់នូវការអភិវឌ្ឃន៍ចំណេះជំនាញប្រកបដោយវិជ្ជាជីវៈ សីលធម៌ និង ជំនាញសម្រាប់វិស័យកាត់ដេរ ម៉ូដសំលៀកបំពាក់ក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា
ទំនាក់ទំនងមកយើងខ្ញុំ
តាមរយៈលេខទូរស័ព្ទ ឬសារអេឡិចត្រូនិច(Email)
+855 23 622 7777
+855 88 969 6688 ( Andrew Tey)
+855 97 824 7766 ( រដ្ឋា )
+855 70 648 666 ( ផាវិន )
អាសយដ្ឋាន:
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា